ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានអន្តរាគមន៍បូមទឹក ដើម្បីសង្រ្គោះស្រូវប្រាំងដែលខ្វះទឹក


នៅថៃ្ងពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានអន្តរាគមន៍បូមទឹកក្នុងឃុំដំរីពួនស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីសង្រ្គោះស្រូវប្រាំងដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកធុនមធ្យមចំនួន ០១គ្រឿង លើផ្ទៃដីចំនួន ១២០ហិកតា បូមចេញពីប្រភពទឹកអាងស្នេហ៍ ដាក់បញ្ចូលព្រែកអន្លុងចំបក់ដើម្បីឲ្យកសិករបូមបន្តដាក់ស្រែដែលខ្វះទឹក ៕