ឯកឧត្តម ហួត ហាក់ ដឹកនាំប្រជុំក្រុមការងារយុវជនថ្មី ដើម្បីជួយពិភាក្សាយោបល់ផ្លូវច្បាប់ជូនបងប្អូនខ្មែរនៅក្រៅប្រទេសដោយឥតគិតថ្លៃសេវា


ភ្នំពេញ៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ដឹកនាំប្រជុំក្រុមការងារយុវជនថ្មីប្រចាំទ្វីបអឺរ៉ុប ដែលមានឈ្មោះថា “ក្រុម ទំនាក់ទំនង សម្របសម្រួល និង បដិសណ្ឋារកិច្ច” ដោយមានការចូលរួមជាកិត្តិយស ឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងារយុវជនប្រចាំទ្វីបអឺរ៉ុប។
ភារកិច្ចរបស់ក្រុមការងារនេះគឺដើម្បីជួយពិភាក្សាយោបល់ផ្លូវច្បាប់ជូនបងប្អូនខ្មែរនៅក្រៅប្រទេសដោយឥតគិតថ្លៃសេវា ជាពិសេសសម្រាប់បងប្អូនខ្មែររស់នៅទ្វីបអឺរ៉ុប ឬ ជួយផ្តល់យោបល់ពីការធ្វើឯកសារពាក់ព័ន្ធអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន វិញ្ណាបណ្ណបត្រសម្គាល់អចលនវត្ថុ ប្រឹក្សាយោបល់វិនិយោគ ការបង្កើតក្រុមហ៊ុន ឬប្រឹក្សាយោបល់ផ្នែកតុលាការ ។ល។ និង។ល។