ឯកឧត្តម គួច ចំរើន អនុញ្ញាតឱ្យប្រតិភូរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ចូលជួបពិភាក្សាការងារ


ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យប្រធានគណ:កម្មការជាតិរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ចូលជួបពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ ។

លោក តេង វណ្ណឌី ប្រធានគណ:កម្មការជាតិរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ បានជម្រាបជូនអំពីការងាររបស់គណ:កម្មការធិការជាតិរៀបចំការបោះឆ្នោត ដើម្បីរៀបចំកិច្ចសហប្រតិបត្តការជាមួយអាជ្ញាធរភូមិ និងមេប៉ុស្តិ៍ ក្នុងការស្រង់ទន្នន័យប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំ ចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ខាងមុខនេះ ដើម្បីយើងមានទិន្នន័យផ្ទៀងផ្ទាត់មួយច្បាស់លាស់ក្នុងការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ ក្រុង ស្រុក ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍ប្រតិភូគណ:កម្មការជាតិរៀបចំការបោះឆ្នោត ដើម្បីពិភាក្សា ឈ្វេងយល់ពីការងារចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខ សម្រាប់គណបក្សនយោបាយទាំងអស់ សង្គមស៊ីវិល និងអ្នកសារព័ត៌មានចូលរួម ដើម្បីឱ្យការងារបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព បញ្ចៀសនូវបញ្ហាប្រឈមនានា ៕