លោកជំទាវ សុីវណ្ណ បុទុម អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការសកម្មភាពស្តីពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុ(២០១៩-២០២០)


លោកជំទាវ សុីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការសកម្មភាពស្តីពីយេនឌ័រ និងការប្រែប្រួលអាកាសធាតុ(២០១៩-២០២០) ក្រោមកិច្ចសហការ និងគាំទ្រដោយ UN Women ក្នុងគោលបំណងពង្រឹងសមភាពយេនឌ័រ និងពង្រឹងប្រសិទ្ធភាពការអនុវត្តរាល់សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនានា ដែលមានការឆ្លើយតបយេនឌ័រ និងទទួលបានអនុសាសន៍ល្អៗ ដើម្បីចូលរួមកែលម្អ ធ្វើអោយប្រសើរឡើង និងអាចយកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាព ។ ដោយមានការចូលរួមពីលោកជំទាវ ឯកឧត្តមលោក លោកស្រី ដែលអ្នកតំណាងក្រសួងស្ថាប័ន ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល នៅសណ្ឋាគារ ហ៊ីម៉ាវារី នាព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។