ឯកឧត្តម នូ សាខន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដើម្បីត្រៀមរៀបចំខ្លឹមសារបទអន្តរាគមន៍ របស់ថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក សម្រាប់ចូលរួម សន្និបាតគណៈកម្មាធិការកណ្តាល


ខេត្តកណ្តាល ៖រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ (នៅសាលប្រជុំមន្ទីរបក្សខេត្ត)ដើម្បីត្រៀមរៀបចំខ្លឹមសារបទអន្តរាគមន៍ របស់ថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក សម្រាប់ចូលរួម សន្និបាតគណៈកម្មាធិការកណ្តាល នាថ្ងៃទី០១ ខែកុម្ភៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សមាសភាពអញ្ជើញចូលរួមមាន ៖ ប្រធាន-អនុប្រធានមន្ទីរបក្សខេត្ត,ប្រធានគណៈឃោសនាអប់រំខេត្ត ,អនុប្រធានគណចាត់តាំងខេត្ត, ប្រធាន-អនុប្រធានប្រចាំការគណបក្សក្រុង ស្រុក សរុបវត្តមាន ១៨នាក់។