អភិបាលខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារ ចុះពិនិត្យការសាងសង់ផ្លូវវាងក្រុង និងដោះស្រាយផលប៉ះពាល់ ក្នុងការពង្រីកផ្លូវ ឱ្យមានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងបញ្ជៀសការកក់ស្ទះក្នុងទីប្រជុំជន


មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារចុះពិនិត្យមើលការដ្ឋានពង្រីកផ្លូវមួយខ្សែ ដែលផ្លូវមួយខ្សែនេះជាផ្លូវវាងក្រុង និងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ខេត្តមណ្ឌលគិរី ព្រោះតែផ្លូវនេះស្ថាបនាឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់រថយន្តធុនធំដឹកទំនិញ ឬកសិផលនានា បញ្ជៀសរាល់ការកក់ស្ទះក្នុងទីប្រជុំជនក្រុងសែនមនោរម្យ។
ឯកឧត្ដម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ក្រោយពេលផ្លូវមួយខ្សែនេះស្ថាបនារួចរាល់ជាស្ថាពរ រថយន្តធុនធំគ្រប់ប្រភេទ គឺតម្រូវឲ្យបើកឆ្លងកាត់តាមដងផ្លូវមួយនេះ មិនអនុញ្ញាតឲ្យឆ្លងកាត់ក្នុងទីប្រជុំជនក្រុងសែនមនោរម្យនោះទេ ដើម្បីបញ្ជៀសការកកស្ទះ និងមិនឲ្យរំខានដល់ប្រជាពលរដ្ឋ។ ឯកឧត្ដម បន្តថា ផ្លូវនេះមានភាពធំទូលាយ ដោយមានទទឹង ១៨ម៉ែត្រ ក្នុងនោះទំហំកា្រលកៅស៊ូ១៦ម៉ែត្រ ចិញ្ចើមផ្លូវ២ម៉ែត្រ ចំណែកប្រវែងគឺមានជាង៥គីឡូម៉ែត្រ។ ឯកឧត្ដម បន្ថែមថា ការស្ថាបនាផ្លូវមួយខ្សែនេះ ក៏បានរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី មិនតែប៉ុណ្ណោះនាពេលអនាគត នឹងរៀបចំផ្លូវនេះជាផ្លូវភ្លោះ និងមានរៀបចំបង្គោលភ្លើងបំភ្លឺនៅពេលយប់តាមដងផ្លូវផងដែរ ដើម្បីបង្កើនសោភ័ណ្ឌភាពឲ្យកាន់តែប្រសើរ។ ឯកឧត្ដម អភិបាលខេត្ត បញ្ជាក់ថា ការស្ថាបនាខាងលើ គឺមានគុណល្អ ស្របតាមលក្ខណៈបច្ចេកទេស ហើយក្រុមហ៊ុនម៉ៅការស្ថាបនា ក៏មានជំនាញ និងសម្ភារៈគ្រប់គ្រាន់ដើម្បីធ្វើការងារនេះ។
លោក សាយ ករុណា ជាប្រជាពលរដ្ឋមួយរូបដែលរស់នៅតាមដងផ្លូវវាងក្រុង ក្នុងខេត្តមណ្ឌលគិរី បានសម្ដែងអារម្មណ៍រីករាយ និងថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តមណ្ឌលគិរី ដែលបានយកចិត្តទុកដាក់ស្ថាបនាផ្លូវវាងក្រុងនេះឱ្យមានលក្ខណៈធំទូលាយ បានធ្វើឲ្យភូមិដែលមានសភាពស្ងប់ស្ងាត់ប្រែមកអ៊ូអរ មានប្រជាពលរដ្ឋឆ្លងកាត់ទៅមកជាប្រចាំ ហើយភ្ញៀវទេសចរ ក៏អាចមកកម្សាន្តតាមដងផ្លូវនេះផងដែរ។
សូមបញ្ជាក់ថា ក្នុងប្រវែងផ្លូវជាង៥គីឡូម៉ែត្រនេះ បានស្ថាបនារួចរាល់ស្ទើរទាំងស្រុងហើយ និងកំពុងពង្រីកបន្ថែម ត្រង់ចំណុចខ្លះ ហើយផ្លូវមួយខ្សែនេះ ក៏មានទំនប់ទឹកធំមួយ ដែលប្រជាពលរដ្ឋក្នុងតំបន់អាចយកទៅប្រើប្រាស់ ឬស្រោចស្រពដំណាំផ្សេងៗផងដែរ។
បន្ទាប់មក ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងមន្រ្តីក្រោមឱវាទ បានបន្តចុះពិនិត្យការសាងសង់វិមានឯករាជ្យ នៅលើសួនឧទ្យានសែនមនោរម្យ អតីតព្រលានយន្តហោះចាស់ ក្នុងក្រុងសែនមនោរម្យ ក្នុងការរួមចំណែកបង្កើនសក្តានុពលវិស័យទេសចរ និងដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្តឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត៕មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារចុះពិនិត្យមើលការដ្ឋានពង្រីកផ្លូវមួយខ្សែ ដែលផ្លូវមួយខ្សែនេះជាផ្លូវវាងក្រុង និងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ខេត្តមណ្ឌលគិរី ព្រោះតែផ្លូវនេះស្ថាបនាឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់រថយន្តធុនធំដឹកទំនិញ ឬកសិផលនានា បញ្ជៀសរាល់ការកក់ស្ទះក្នុងទីប្រជុំជនក្រុងសែនមនោរម្យ។
ឯកឧត្ដម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ក្រោយពេលផ្លូវមួយខ្សែនេះស្ថាបនារួចរាល់ជាស្ថាពរ រថយន្តធុនធំគ្រប់ប្រភេទ គឺតម្រូវឲ្យបើកឆ្លងកាត់តាមដងផ្លូវមួយនេះ មិនអនុញ្ញាតឲ្យឆ្លងកាត់ក្នុងទីប្រជុំជនក្រុងសែនមនោរម្យនោះទេ ដើម្បីបញ្ជៀសការកកស្ទះ និងមិនឲ្យរំខានដល់ប្រជាពលរដ្ឋ។ ឯកឧត្ដម បន្តថា ផ្លូវនេះមានភាពធំទូលាយ ដោយមានទទឹង ១៨ម៉ែត្រ ក្នុងនោះទំហំកា្រលកៅស៊ូ១៦ម៉ែត្រ ចិញ្ចើមផ្លូវ២ម៉ែត្រ ចំណែកប្រវែងគឺមានជាង៥គីឡូម៉ែត្រ។ ឯកឧត្ដម បន្ថែមថា ការស្ថាបនាផ្លូវមួយខ្សែនេះ ក៏បានរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី មិនតែប៉ុណ្ណោះនាពេលអនាគត នឹងរៀបចំផ្លូវនេះជាផ្លូវភ្លោះ និងមានរៀបចំបង្គោលភ្លើងបំភ្លឺនៅពេលយប់តាមដងផ្លូវផងដែរ ដើម្បីបង្កើនសោភ័ណ្ឌភាពឲ្យកាន់តែប្រសើរ។ ឯកឧត្ដម អភិបាលខេត្ត បញ្ជាក់ថា ការស្ថាបនាខាងលើ គឺមានគុណល្អ ស្របតាមលក្ខណៈបច្ចេកទេស ហើយក្រុមហ៊ុនម៉ៅការស្ថាបនា ក៏មានជំនាញ និងសម្ភារៈគ្រប់គ្រាន់ដើម្បីធ្វើការងារនេះ។
លោក សាយ ករុណា ជាប្រជាពលរដ្ឋមួយរូបដែលរស់នៅតាមដងផ្លូវវាងក្រុង ក្នុងខេត្តមណ្ឌលគិរី បានសម្ដែងអារម្មណ៍រីករាយ និងថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តមណ្ឌលគិរី ដែលបានយកចិត្តទុកដាក់ស្ថាបនាផ្លូវវាងក្រុងនេះឱ្យមានលក្ខណៈធំទូលាយ បានធ្វើឲ្យភូមិដែលមានសភាពស្ងប់ស្ងាត់ប្រែមកអ៊ូអរ មានប្រជាពលរដ្ឋឆ្លងកាត់ទៅមកជាប្រចាំ ហើយភ្ញៀវទេសចរ ក៏អាចមកកម្សាន្តតាមដងផ្លូវនេះផងដែរ។
សូមបញ្ជាក់ថា ក្នុងប្រវែងផ្លូវជាង៥គីឡូម៉ែត្រនេះ បានស្ថាបនារួចរាល់ស្ទើរទាំងស្រុងហើយ និងកំពុងពង្រីកបន្ថែម ត្រង់ចំណុចខ្លះ ហើយផ្លូវមួយខ្សែនេះ ក៏មានទំនប់ទឹកធំមួយ ដែលប្រជាពលរដ្ឋក្នុងតំបន់អាចយកទៅប្រើប្រាស់ ឬស្រោចស្រពដំណាំផ្សេងៗផងដែរ។
បន្ទាប់មក ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងមន្រ្តីក្រោមឱវាទ បានបន្តចុះពិនិត្យការសាងសង់វិមានឯករាជ្យ នៅលើសួនឧទ្យានសែនមនោរម្យ អតីតព្រលានយន្តហោះចាស់ ក្នុងក្រុងសែនមនោរម្យ ក្នុងការរួមចំណែកបង្កើនសក្តានុពលវិស័យទេសចរ និងដើម្បីកែប្រែមុខមាត់ថ្មីរបស់ខេត្តឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត៕