អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ថា ស្ថានអគ្គកុងស៊ុលខ្មែរប្រចាំខេត្តឆុងឈីង ប្រទេសចិនបានបញ្ជាក់ថា ស្ថានភាពនិស្សិតខ្មែរចំនួន ២៣នាក់ ដែលកំពុងស្នាក់នៅក្រុងវូហាន ខេត្តហ៊ូប៉េ គឺបច្ចប្បន្ននិស្សិតទាំង ២៣រូប (មាន ៣រូបជានិស្សិតផ្នែកយោធា) មានសុខភាពល្អធម្មតា។
លោក លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា (រូបភាព៖ RFA)
និស្សិតទាំង ២៣រូបកំពុងស្នាក់នៅក្នុងសាលា Wuhan University, Huazhongkeji University, Hubei University, Wuhan Ligong University, Huazhong Normal University និង Naval University of Engineering។
Wuhan University បានផ្តល់អាហារ ៣ពេលដល់និស្សិតបរទេសទាំងអស់ដោយមិនគិតថ្លៃ ដោយឡែកចំពោះសាលាដ៏ទៃទៀតបានបើកដំណើរការកង់ទីនជាធម្មតា ចំណែកម៉ាតនៅជិតសាលាក៏បើកដំណើរការធម្មតា។
ស្ថានអគ្គកុងស៊ុលបានទំនាក់ទំនងជាប្រចាំជាមួយមន្ទីរការបរទេសខេត្តហ៊ូប៉េ និងសាលា ស្នើសុំជួយសហការថែទាំ និងផ្គត់ផ្គង់ចំណីអាហារ ដល់និស្សិតកម្ពុជា។ អាជ្ញាធរខេត្តហ៊ូប៉េបានឆ្លើយតបនឹងបន្តជួយឲ្យអស់ពីលទ្ធភាពដែលអាចធ្វើបាន៕