កិច្ច​ប្រជុំ​ផ្សព្វផ្សាយ និង​ពង្រឹង​ការ​រៀបចំ​តាក់តែង​លិខិត​រដ្ឋបាល


រាជធានី​ភ្នំពេញ៖ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​លើ​ផ្នែក​រដ្ឋបាល ឲ្យ​មាន​ភាព​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្រសួង​បាន​​រៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ និង​ពង្រឹង​ការ​រៀបចំ​តាក់តែង​លិខិត​រដ្ឋបាល​ ដើម្បី​ជា​​ការ​រំលឹក​ឡើង​វិញ លើ​ការ​សរសេរ​តាក់តែង​លិខិត​រដ្ឋបាល​ ដើម្បី​ឲ្យ​មាន​ឯក​សណ្ឋាន​ភាព​។ ថ្នាក់​ដឹកនាំ​ក្រសួង​បាន​ស្នើ​​ មន្ត្រី​ក្រោម​ឱវាទ​គ្រប់​លំដាប់​​ថ្នាក់​មេត្តា​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​​ក្នុង​ការ​រៀប​ចំ​លិខិត​ទាំង​ផ្នែក​ទម្រង់​លិខិត និង​អក្ខរាវិរុទ្ធ​។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​ការ​ដឹកនាំ​ដោយ លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន និង​កីឡា។ ក្នុង​ឱកាស​នេះ​ដែរ​លោកជំទាវ​បាន​មាន​ប្រសាសន៍ថា ការប្រើប្រាស់ និង​តាក់តែង​លិខិត​រដ្ឋបាល ត្រូវ​មាន​ខ្លឹមសារ​សាមញ្ញ​ច្បាស់លាស់​ងាយ​យល់​ ចំ​គោលដៅ ហើយ​ពិសេស​ជាង​នេះ​ទៅទៀត​ គឺ​ត្រឹមត្រូវ​តាម​អក្ខរាវិរុទ្ធ។

៣១ មករា ២០២០ | អគារ​រដ្ឋបាល​ក្រសួង​អប់រំ