គណៈអចិន្ត្រយ៍គណបក្សខេត្តកណ្តាល បានបើកកិច្ចប្រជុំ លើការងារចំពោះមុខ


ខេត្តកណ្តាល ៖ រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នេះ គណៈអចិន្ត្រយ៍គណបក្សខេត្ត បានបើកកិច្ចប្រជុំ លើការងារចំពោះមុខ រួមមាន ៖
១ -ការត្រៀមខ្លឹមសារ និងត្រួតពិនិត្យសមាសភាពដែលត្រូវទៅចូលរួមសន្និបាតគណៈកម្មាធិការកណ្តាល នាថ្ងៃស្អែក ។
២ -ការងារត្រៀមរៀបចំពិធីសម្ពោធស្នាក់ការគណបក្សស្រុកអង្គស្នួល នាពេលឆាប់ៗខាងមុខ ។
៣ -របាយការណ៍ វឌ្ឍនភាព នៃការសាងសង់អគារស្នាក់ការថ្មីគណបក្សខេត្ត នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ។
៤ -ការងារចាត់តាំង ការផ្ទេរភារកិច្ច ការតែងតាំងមន្ត្រី ក្នុងសាលាខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត ។
កិច្ចប្រជុំបាន និងកំពុងប្រព្រិត្តទៅ នៅសាលប្រជុំមន្ទីរបក្សខេត្ត ។