អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជួបប្រជុំពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោកស្រី Gwynneth Wong នាយកអង្គការ PLAN ប្រចាំប្រទេសកម្ពុជា


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ លោកស្រី Gwynneth Wong នាយកអង្គការ PLAN ប្រចាំប្រទេសកម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង សាលសវនកា។
ក្នុងជំនួបនោះឯកឧត្តម ម៉ុម សារឿន បានគូសបញ្ជាក់ថាកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាង អង្គការ PLAN កម្ពុជា និងរដ្ឋបាលខេត្តស្ទឹងត្រែង គឺមានពីយូរមកហើយ មានទំនាក់ទំនងល្អ ក្នុងការសម្របសម្រួល ឲ្យមានភាពងាយស្រួលក្នុងការចូលរួមសកម្មភាព ជាច្រើន នៅតាមមូលដ្ឋាននានា ក្នុងខេត្តស្ទឹងត្រែង។ ជំនួបជួបសម្តែការគួសមរវាងរបស់អង្គការ PLAN ជាមួយថ្នាកដឹកនាំខេត្តស្ទឹងត្រែងនាពេលនេះគឺការបង្ហាញឱ្យកាន់តែច្បាស់ពីទំនាក់ទំនងកាន់តែល្អប្រសើរថែមទៀតរវាងថ្នាក់ដឹកនាំខេត្ត និងអង្គការក្រៅរាជរដ្ឋាភិបាល។ អង្គការ Plan ទទួលបានការគ្រាំទ្រពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយបានធ្វើការ និងសកម្មភាព ទៅផ្នែកសុខាភិបាល ការគាំពារលើមាតា កុមារនិងទារក សុខភាព អនាម័យ ទឹកស្អាត ការអភិវឌ្ឍជនបទ វិស័យអប់រំ និងការងារគ្រោះមហន្តរាយផ្សេងៗជាដើម ព្រមទាំងវិស័យពាក់ព័ន្ធជាច្រើនទៀត។
ឆ្លៀតក្នុងឱកាសនោះឯកឧត្ដម អភិបាលខេត្ត បានស្នើជំរុញឲ្យអង្គការ PLAN បន្តនូវសកម្មភាពការងាររបស់ខ្លួន ពិសេសនៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្រក្នុងខេត្តស្ទឹងត្រែង៕