នាថ្ងៃសុក្រ ០៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២០ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់ជ្រោយចង្វារ លោក ម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វារ បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ មេភូមិទាំង៥និងយុវជនសង្កាត់ បានអញ្ជើញចុះពិនិត្យការងារចាក់បេតុងឆ្អឹងដែកផ្លូវបឹងឈូក១ មានប្រវែង ២៤១.៧២ ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិ៣ និង ការរៀបចំស្តារលូក្រោយវត្តចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់មកឯកឧត្តម ក៍បានអញ្ជើញទៅសួរសុខទុក្ខយុវជនសង្កាត់ដែលមានជម្ងឺផងដែរ ។