សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាល ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ នៅសង្កាត់បាក់ខែង


ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងការជួបសំណេះសំណាលនេះ សម្តេចបានស្រស់ស្រូបអាហារពេលព្រឹក ជាមួយបងប្អូនប្រជាពលរដ្ឋ និងសាកសួរសុខទុក្ខ ចង់ដឹងអំពីក្តីកង្វល់ ព្រមទាំងការប្រកបរបររកទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ តើមានការរីកចម្រើន និងជួបការលំបាកយ៉ាងណាដែរ
ក្នុងឱកាសនោះសម្តេចបានរំលឹកអំពីការតស៊ូរបស់សម្តេច កាលពីសម័យសង្គ្រាម និងក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត (៣ឆ្នាំ ៨ខែ ២០ថ្ងៃ) រហូតសម្តេចបានប្រែក្លាយមកដល់បច្ចុប្បន្ន ដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋ បានទទួលយកនូវប្រសាសន៍របស់សម្តេច និងបានថ្លែងអំណរគុណដល់សម្តេច និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ដែលបានដឹកនាំអោយប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍ ការរីកចម្រើនដូចសព្វថ្ងៃ។