លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ នារីមិនត្រូវស្កប់ស្កល់នឹងជ័យជំនះទេ ប៉ុន្តែ ស្រ្តីមានតួនាទីក្នុងការចូលរួមចំណែកក្នុងផ្សព្វផ្សាយអំពីសមិទ្ធិផលរបស់រដ្ឋាភិបាល


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ នាព្រឹកថ្ងៃច័ន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣
ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២០។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានពាំនាំនូវការសាក សួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារី នូវសេចក្តីនឹករលឹក ប្រកបដោយមនោសញ្ចេ ត នាកក់ក្តៅ ។

លោកជំទាវបានបន្តទៀតថា ៖ កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ក្រោមការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ និងបានធ្វើឲ្យកាន់តែប្រសើរឡើងនូវ មនុស្ស ផ្លូវ ទឹក ភ្លើង សម្រាប់ជាការអនុវត្តប្រចាំថ្ងៃ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។

លោកជំទាវបានបន្តទៀតថា យើងមិនត្រូវស្កប់ស្កល់នឹងជ័យជំនះនោះទេ ហើយស្រ្តីក៏មានទួនាទីក្នុងការបញ្ជៀប និងផ្សព្វផ្សាយបន្ថែមទៀត នូវសមិទ្ធិផលជាច្រើនដែលបានកសាងឡើងដោយគណបក្សប្រជាជនជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឈានឆ្ពោះទៅដណ្តើមជោគជ័យនៃការបោះឆ្នោតនៅឆ្នាំ ២០២២ និង ឆ្នាំ២០២៣ នាពេលខាងមុខ។

លោកជំទាវក៏បានសំណូមពរដល់លោកជំទាវ លោកស្រី ដែលបានប្រកាសកែសម្រួលនាថ្ងៃនេះ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់ស្របតាមតួនាទីដែលមានចែងក្នុងសេចក្តីសម្រេច៕