មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀងចាប់ផ្តើមធ្វើការជួសជុលប្រព័ន្ធធារាសាស្ត្រដូនទយ ឡើងវិញ


ប្រព័ន្ធធារាសាស្ត្រដូនទយ ស្ថិតក្នុងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលទទួលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ចាប់ផ្តើមធ្វើការជួសជុលឡើងវិញ នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៧ នេះ ។ ការងារជួសជុលទ្បើងវិញនេះ គឺអនុវត្តលើការជួសជុលទំនប់មេ ប្រវែង ១.៣៥០ ម៉ែត្រ និងទំនប់សណ្តរ ប្រវែង ៥.០០០ ម៉ែត្រ ។

សូមបញ្ជាក់ជូនថា ប្រព័ន្ធធារាសាស្ត្រដូនទយ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ២.៤១០ ហិកតា និងស្រូវប្រាំង ចំនួន ១.១៩០ ហិកតា ហើយប្រជាកសិករដែលទទួលផលពីប្រព័ន្ធនេះ មានចំនួនសរុប ២.៥៤៨ គ្រួសារ នៅក្នុងឃុំសំទ្បី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ឃុំច្រេស ឃុំព្រៃគគី ស្រុកចន្ទ្រា និងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត .។