ចៅសង្កាត់ច្រាំងចំរេះ១ សូមថ្លែងអំណរគុណទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា ដែលបានជួយឧបត្ថម្ភសម្ភារៈ និងថវិកាដល់កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់


ល្ងាចថ្ងៃសុក្រទី៣១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៦.០០នាទី ឯកឧត្តម ហៀ ហ៊ីន ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះ១ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់ច្រាំងចំរេះ១ ឧបត្ថម្ភជូនដល់កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ ចំនួនសរុប ២៦នាក់ ក្នុងម្នាក់ៗទទួលបាន ៖ ថវិកា ចំនួន៥០.០០០រៀល, អង្ករ ០១បេ, ទឹកក្រូច ០១កេស, ស្រាបៀ anchor ០១កេស, និងថវិកា ចំនួន ១.០០០ ដូល្លា សម្រាប់ចំណាយលើការងារចុះត្រួតពិនិត្យរដ្ឋបាល ។

ក្នុងនាមចៅសង្កាត់ នឹងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ច្រាំចំរេះ១ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង ។

សូមគោរពជូនពរ ឯកឧត្តម នឹងក្រុមការងារ មានសុខភាពល្អ នឹងទទួលបាននូវជ័យជំនៈគ្រប់ភារៈកិច្ចការងារ ។