ក្រុមការងារបច្ចេកទេស មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានចុះជួសជុលថែទាំប្រចាំនៅទំនប់ទឹកក្នុងខេត្តព្រះវិហារ


នៅថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេស មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានចុះជួសជុលថែទាំប្រចាំនៅទំនប់ទឹកក្នុងខេត្តព្រះវិហារដូចខាងក្រោម ៖
១. ទំនប់ទឹក អូរកំប៉ោរ ស្ថិតនៅឃុំរីករាយ ស្រុករវៀង
២. ទំនប់ទឹក ក្រហម ស្ថិតនៅឃុំរួសរាន់ ស្រុករវៀង
៣. ទំនប់អូស្វាយ ឃុំស្រអែម ស្រុកជាំក្សាន្ត
៤. ទំនប់ ស្រអែម ឃុំឆែប១ ស្រុក ឆែប ៕