ឯកឧត្ដម សួស គង់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃ គម្រោងគាំទ្រនិរន្ដរភាពហេដ្ឋារចនាសម្ព័ន្ធដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីកម្មកសិកម្ម


នាព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទ ០៣ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃ ” គម្រោងគាំទ្រនិរន្ដរភាពហេដ្ឋារចនាសម្ព័ន្ធដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីកម្មកសិកម្ម ”៕