ឯកឧត្ដមឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយ និងថវិកាទៅ​ប្រគេន​ព្រះសង្ឃ​ សម្រាប់​ប្រេីប្រាស​រៀន​សូត្រ​ ដល់​សមណសិស្ស​


(កំពង់ធំ)៖ នៅរសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​០៤​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២០​ កុំព្យូទ័រ​លើតុ​មួយ​គ្រឿង​ តម្លៃ​៣២០​ ដុល្លារ​ សហរដ្ឋអាមេរិក​ ភេសជ្ជៈ​ចំនួន​ ១២​ កេស​ និង​បច្ច័យ​មួយ​ចំនួន​ ត្រូវបានឯកឧត្ដមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង​ថ្នាក់​ដឹកនាំ​ នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ យក​ទៅ​ប្រគេន​ព្រះសង្ឃ​ សម្រាប់​ប្រេីប្រាស​រៀន​សូត្រ​ ដល់​សមណសិស្ស​ និង​រៀបចំ​ជាចង្ហាន់​ប្រគេន​ព្រះសង្ឃ​ចំនួន​ ៤២​ អង្គ​ ដែល​កំពុង​គង់​រៀនសូត្រ​ នៅ​ក្នុង​វត្ត​ពោធិ​មាន​ជ័យ​ ហៅ​វត្ត​វល្លិ​យាវ​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្តកំពង់ធំ។