លោក ហ៊ុយ វ៉ាន់ថា បានធ្វើការចុះត្រួតពិនិត្យដល់ទីតាំងអនុគម្រោងដែលមន្ទីរ បានស្នើសុំតបណ្តាញអគ្គិសនី សម្រាប់ប្រើប្រាស់ជាមួយម៉ូទ័របូមទឹក ក្នុងខេត្តស្វាយរៀង


ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅខេត្តស្វាយរៀង លោក ហ៊ុយ វ៉ាន់ថា ប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រមការងារ និងទីប្រឹក្សាបច្ចេកទេសគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ (Cash for Work Programme for Rural Development and Livelyhood Enhance Project, CFWPRDLEP) ដោយមានការសហការពីក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានធ្វើការចុះត្រួតពិនិត្យដល់ទីតាំងអនុគម្រោងដែលមន្ទីរ បានស្នើសុំតបណ្តាញអគ្គិសនី សម្រាប់ប្រើប្រាស់ជាមួយម៉ូទ័របូមទឹក ដូចខាងក្រោម ៖

១- អនុគម្រោងប្រឡាយជើងក្អែប ចេញពីប្រឡាយរងកីចក (CS-01, CS-02, CS-03, CS-04, CS-05 និង CS-08) ដែលត្រូវបូមទឹកចេញពីប្រឡាយមេកីចក មកស្រោចស្រពលើផ្ទៃដី ៦៤១ហិកតា ស្ថិតក្នុងឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង

២- អនុគម្រោងប្រឡាយជើងក្អែប ចេញពីប្រព័ន្ធធារាសាស្ត្រប្រឡាយកូនភ្លោះ ដែលបូមទឹកមកស្រោចស្រពលើផ្ទៃដី ៨៧៥ហិកតា ស្ថិតក្នុងឃុំគោគព្រីង និងឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

៣- អនុគម្រោងប្រឡាយជើងក្អែប ចេញពីប្រឡាយរងនៃប្រព័ន្ធធារាសាស្ត្រកំពង់ជ្រៃ ដែលស្រោចស្រពលើផ្ទៃដី ៨៤៦ហិកតា ស្ថិតក្នុងឃុំគ្រួស និងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

សូមបញ្ជាក់ជូនថា មន្ទីរធនធានទឹក និងឧតុនិយមខត្តស្វាយរៀង បាននិងកំពុងអនុវត្តនូវគម្រោង CFWPRDLEP ក្នុងជំហានទី១ សរុបទាំងអស់ចំនួន ៩៤ អនុគម្រោង ជាលទ្ធផលដែលសម្រេចបានគឺ ១០០% និងបានគ្រោងលើកផែនការបន្តសម្រាប់ជំហានទី២ ចំនួន ១៨៩ អនុគម្រោងបន្ថែមទៀត ៕