ការ​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​គណ:ប្រតិភូ​អញ្ជើញ​មក​ពី​សាកលវិទ្យាល័យ KAGAWA ប្រទេស​ជប៉ុន តំណាង​អង្គការ JICA ប្រចាំ​កម្ពុជា អង្គការ CJAI និង​អង្គការ​ផ្ទះ​ឧដុង្គ​ប្រចាំ​កម្ពុជា


រាជធានី​ភ្នំពេញ៖ គណ:ប្រតិភូ​អញ្ជើញ​មក​ពី​សាកលវិទ្យាល័យ KAGAWA ប្រទេស​ជប៉ុន តំណាង​អង្គការ JICA ប្រចាំ​កម្ពុជា អង្គការ CJAI និង​អង្គការ​ផ្ទះ​ឧដុង្គ​ប្រចាំ​កម្ពុជា បាន​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​រាយការណ៍​ពី​លទ្ធផល​បិទ​គម្រោង​បង្កើត​ប្រព័ន្ធ​សុខភាព​តាម​សាលារៀន ការ​លើក​កម្ពស់​ការ​អប់រំ​សុខភាព​នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល របស់​សាកល​វិទ្យាល័យ​ជាតិ​កាហ្គាវ៉ា ប្រទេស​ជប៉ុន និង​ការ​ស្នើ​សុំ​អនុសាសន៍​ដឹកនាំ​សម្រាប់​ការ​បន្ត​កិច្ចសហ​ប្រតិបត្តិការ​នា​ពេល​អនាគត​រវាង​សាកលវិទ្យាល័យ KAGAWA ប្រទេស​ជប៉ុន និង​ក្រសួង​អប់រំ យុវជន និង​កីឡា។

ការ​ជួប​សម្ដែង​ការ​គួរ​សម​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ដឹកនាំ​ដោយ​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​នោះ​ឯកឧត្ដម ក៏​បាន​ជូន​លិខិត​សរសើរ​ជូន​ដល់​សាលារៀនKAGAVA អង្គការJICA អង្គការ​ផ្ទះឧដុង្គ និង​ក្រសួង​សុខាភិបាល ផង​ដែរ៕

០៤ កុម្ភៈ ២០២០ | ទីស្ដីការ​ក្រសួង​អប់រំ