ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនិងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម»


នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ផៃ ស៊ីផាន រៀបចំសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម»។

បើតាមសេចក្តីប្រកាសរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា សន្និសីទមានគោលបំណងបង្ហាញជូនសាធារណជនឱ្យបាន សមិទ្ធផល និងទិសដៅការងាររបស់ក្រសួងពាណិជ្ជកម្ម ក្នុងទិសដៅជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល

វាគ្មិនដែលចូលរួមក្នុងសន្និសីទនេះជាមួយ ឯកឧត្តម ផៃ ស៊ីផាន គឺ ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖