មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះត្រួតពិនិត្យ ផ្សព្វផ្សាយ និងអន្តរាគមន៍ចាក់ថ្នាំការពារជម្ងឺសារទឹក គោ ក្របីនៅស្រុកឈូក ខេត្តកំពត


នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានដឹកនាំក្រុមមន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាលបាលខេត្ត សហការជាមួយមន្រ្តីការិយាល័យកសិកម្មស្រុកឈូក អាជ្ញាធរឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីចុះត្រួតពិនិត្យ ផ្សព្វផ្សាយ និងអន្តរាគមន៍ចាក់ថ្នាំការពារជម្ងឺសារទឹក គោ ក្របីនៅស្រុកឈូក ខេត្តកំពត សម្រេចលទ្ធផលចាក់បានគោសរុបចំនួន ១៥៥ក្បាល ។