ឯកឧត្តម មិត្ត ការ៉េន បានចូលរួមពិធីបេីកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការផ្សព្វផ្សាយផែនការសកម្មភាពការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(MAP3) ប្រចាំឆ្នាំ២០២០ និងទិសដៅការងាររៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣


ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចូលរួមពិធីបេីកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការផ្សព្វផ្សាយផែនការសកម្មភាពការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(MAP3) ប្រចាំឆ្នាំ២០២០ និងទិសដៅការងាររៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣» នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កេីត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

សិក្ខាសាលានេះ មានការចូលរួមពី មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា និមន្រ្តីទទួលបន្ទុកការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលបំណង បូកសរុបការអនុវត្តផែនការសកម្មភាពកែទម្រង់ហិរញ្ញវត្ថុ MAP3 ឆ្នាំ២០១៩ ផ្សព្វផ្សាយផែនការសកម្មភាពកែទម្រង់ហិរញ្ញវត្ថុឆ្នាំ២០២០ និងផ្សព្វផ្សាយណែនាំការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣។