ក្រុមការងារអន្តរាគមន៍បូមទឹករបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងរបស់ប្រជាកសិករដែលខ្វះទឹកនៅចំណុចព្រែកឥន្ទនិមិត្ត


នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ក្រុមការងារអន្តរាគមន៍បូមទឹករបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមដំណេីរជាមួយលោកអភិបាលស្រុកលេីកដែក លោក លោកស្រីក្រុមប្រឹក្សាឃុំព្រែកដាច់ និងលោក លោកស្រីមេភូមិព្រែកតូច និងភូមិព្រែកតាហ៊ីង បានចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងរបស់ប្រជាកសិករដែលខ្វះទឹកនៅចំណុចព្រែកឥន្ទនិមិត្ត ចំនួន ១៧៣ហិកតា និងចំណុចព្រែកតាហ៊ីង​​ ចំនួន ១៥២ហិកតា ស្ថិតនៅឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល ដោយប្រេីប្រាស់ម៉ាស៊ីនអន្តរាគមន៍របស់ក្រុមកសិករប្រេីប្រាស់ទឹក ចំនួន ០២គ្រឿង ដាក់នៅចំណុចក្បាលព្រែកឥន្ទនិមិត្ត(ព្រែកតូច) និងក្បាលព្រែកតាហ៊ីង យកប្រភពទឹកទន្លេមេគង្គក្រោម ។ ជាដំបូងមន្ទីរបានផ្តល់ប្រេងម៉ាស៊ូតចំនួន ៤០០លីត្រ និងលោកអភិបាលស្រុកលេីកដែក ចំនួន១៥០លីត្រ ៕