អភិបាលខេត្តកោះកុង ចូលរួមអបអរសាទរក្រុមកីឡាករទូកនាគបុរស ដណ្តើមបានជ័យជម្នះចំណាត់ថ្នាក់លេខ១ ភូមិភាគនិរតីលើវិញ្ញាសារប្រកួតរយៈចម្ងាយ ១,០០០ ម៉ែត្រ​


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមអបអរសាទរ ក្រុមកីឡាករទូកនាគបុរសចំនួន១៤នាក់ នៃសមាគមកីឡាទូកអន្តរជាតិខេត្តកោះកុង ដណ្តើមបានជ័យជម្នះចំណាត់ថ្នាក់លេខ១ ភូមិភាគនិរតីលើវិញ្ញាសារប្រកួតរយៈចម្ងាយ ១,០០០ ម៉ែត្រ​ នៅឯទន្លេបាទី ខេត្តតាកែវ កាលពីថ្ងៃទី៥ ខែកុម្ភៈ កន្លងទៅ។

លោកជំទាវអភិបាលខេត្តកោះកុង សូមកោតសរសើរយ៉ាងខ្លាំង ពីការខិតខំប្រឹងប្រែងសមត្ថភាព និងសាមគ្គីភាពរបស់ក្រុមកីឡាករដែលធ្វើឱ្យសម្រេចបានជ័យលាភីពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០នេះ គួរជាទីមោទន:ភាពសម្រាប់ខេត្តកោះកុង។