ឧត្តមសេនីយ៍ទោសោម ស៊ុន ដឹកនាំសហការីចុះជួយឧបត្ថម្ភស្បៀងអាហារដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត


(ខេត្តកំពង់ធំ) ៖ ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតលំបាក២គ្រួសារ ត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងសហការី នំយកអំណោយ មានគ្រឿងឧបភោគបរិភោ និងស្បៀងអាហារ មកឧបត្ថម្ភជូន ដែលមានទីតាំងខុសគ្នា នៅថ្ងៃទី ០៦ ខែកុម្ភះ ឆ្នាំ ២០២០ ស្ថិតនៅភូមិវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតលំបាក ទទួលបានអំណោយសម្បុរសជន ពីឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន ទី១ លោកយាយ សុខ ហួរ អាយុ៦៥ ឆ្នំា ជាស្ត្រីមេម៉ាយ ដោយស្វាមីបានទទួលមរណភាព រយៈពេល២០ឆ្នាំមកហើយ បច្ចុប្បន្នមានកូនប្រុស២ នាក់ស្រី១ បានប្រកបមុខរបរស៊ីឈ្នួលជាកម្មករ ក្នុងនោះក៏មាន កូនប្រុសពិការ ដោយសារមីន ក្នុងសម័យសង្គ្រាម រស់នៅក្នុងបន្ទុកអុំស្រីផងដែរ អុំស្រីប្រកបមុខរបរលក់ដូរបន្តិចបន្តួច លើចិញ្ចើមថ្នល់ ដើម្បីចញ្ចឹមជីវិត

នៅរសៀលថ្ងៃដដែល ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន បានបន្តដឹកនាំក្រុមការងារ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ មកសួរសុខទុក្ខ លោកតា ឯក លៀម អាយុ៩៦ ឆ្នំា រស់នៅជាមួយកូនស្រី ម្នាក់អាយុ៥៥ឆ្នំា ដែលជាស្ត្រីមេម៉ាយ ជាអ្នកថែទាំលោកតា រស់នៅភូមិវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ ស្វាយ ទាំងពីរនាក់ឪពុក និងកូនរស់នៅដោយក្នុងជីវភាពខ្វះខាតយ៉ាងខ្លាំង តែត្រូវបានសប្បុរសជន ដែលជា ប្រជាពលរដ្ឋរស់នៅជិតខាង ផ្តល់អាហារចំណី និងបានគុណបុណ្យ ពីព្រះសង្ឃជួយជីវភាពប្រចាំថ្ងៃ បានរស់នៅកំដរជីវិតចុងក្រោយ ។

ចំណែកកូនស្រីរបស់លោកតា ជាស្រ្តីមេម៉ាយ ក្រៅពីក៏មិនបានជួយដល់លោកតាពេញលេញនោះទេ ដោយសារមានជំងឺប្រចាំកាយ មិនអាចទៅប្រកបមុខរបរអ្វីបានធំដុំនោះឡើយ នៅក្នុងឳកាសនៃការចុះសួរ សុខទុក្ខនេះ ក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំនូវជំនួយឧបត្ថម្ភរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានផ្តល់ជូន ក្នុងមួយ គ្រួសារ ទទួលបានអង្ករចំនួន ៥០ គីឡូក្រាម មីយើងចំនួនមួយកេស ទឹកត្រី ទឹកស៊ីអ៊ីវចំនូន២យួរ និងថវិកា មួយចំនួនផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន បានផ្តាំផ្ញើរដល់បងប្អូន សម្បុរសជន ជិតខាង មិនមេភូមិ មេឃុំ និងកងកម្លាំង មេត្តាជួយដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានណា មានជីវភាពលំបាកខ្វះខាត ដោយមិនត្រូវ ទុកចោលនិងបណ្តោយឲ្យធ្លាក់ខ្លួនឈឺនោះឡើយ ក្នុងនាមយើងពលរដ្ឋខ្មែរដូចគ្នា ត្រូវចេះជួយគ្នាទៅវិញទៅ មក ជាពិសេសនោះ ត្រូវរាយការណ៍មក ថ្នាក់លើឲ្យបានទាន់ពេលវេលា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យអាជ្ញាធរ កងកម្លាំង មើលថែរទាំប្រជាពលរដ្ឋ ដោយមិនបណ្តោយឲ្យ ប្រជាពលរដ្ឋណាម្នាក់ ដាច់បាយស្លាប់ ដោយមិនបានដឹងលឺនោះឡើយ ៕