ឯកឧត្ដម សុខ ឥសាន៖ ជោគជ័យថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជា គឺសម្តេចតេជោ ទទួលបានពានរង្វាន់ប្រធានគណៈកម្មាធិការអូទ្បាំពិកអន្តរជាតិIOC


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណៈកម្មាធិការអូទ្បាំពិកអន្តរជាតិ ផ្តល់ជូននូវពានរង្វាន់ប្រធានគណៈកម្មាធិការអូទ្បាំពិកអន្តរជាតិIOC PRESIDENT’s TROPHY ដោយសារ សម្តេចតេជោមានគុណសម្បត្តិ ខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឈន៍វិស័យកីទ្បានៅកម្ពុជា និងចលនាអូទ្បាំពិក ឆ្ពោះទៅរកការកសាងពិភពលោកមួយ ប្រកបដោយសន្តិភាពនិងល្អប្រសើរ តាមរយៈកីទ្បានិងឧត្តមគតិអូទ្បាំពិក។ នេះគឺជាជោគជ័យថ្មីមួយទៀត របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជា ប្រជាជកម្ពុជាទូទាំងប្រទេស ដែលជាមោទនភាពជាតិដ៏ធំធេង កើតទ្បើងពីការខិតខំពុះពារគ្រប់ឧបសគ្គដើម្បីបុព្វហេតុជាតិនិងប្រជាជនដែលជាវប្បធម៌ប្រពៃណីយ៏របស់គណៈបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក។

ឯកឧត្តម បានបន្តថា នេះក៏បង្ហាញឲ្យឃើញនូវគុណសម្ប្តត្តិថ្មីមួយទៀតរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល ដែលជានិច្ចជាកាលតែងតែគិតគូរពីផលប្រយោជន៏ជាតិ និងប្រជាជន ដែលគ្មានគណៈបក្សណាផ្សេង មកប្រៀបប្រដូចបានទ្បេីយ ។ ជយោ ! ព្រះរាជាណាចក្រកម្ពុជា ជយោ! គណៈបក្សប្រជាជកម្ពុជា ជយោ! សម្តេចតេជោ ហ៊ុន សែន។