កម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងសុវត្ថិភាព


(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី ០៨ ខែកុម្ភ: ឆ្នាំ២០២០ មានក្រុមរថយន្តក្លាសុីក​១០គ្រឿង របស់ទេសចរអឺរ៉ុប បានចូលមកទស្សនាព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអូរស្មាច់​ ខេត្តឧត្តរមានជ័យ ដោយមានគម្រោងស្នាក់នៅកម្ពុជាចំនួន ០៦យប់ និងទៅទស្សនាតំបន់ទេសចរណ៍សំខាន់ៗ មានដូចជា ខេត្តសៀមរាប​ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ក្រុមរថយន្តក្លាស៉ិចនេះនឹងត្រលប់ទៅវិញថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ តាមច្រកទ្វារដដែល។

ការអញ្ជើញមកទស្សនារបស់ទេសចរអុឺរុបនៅកម្ពុជានេះ បានបង្ហាញអោយឃើញពីភាពជឿជាក់ទុកចិត្តរបស់ទេសចរអន្តរជាតិមកលើសន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍរីកចម្រើន និងបដិសណ្ឋារកិច្ចស្វាគមន៌នៅកម្ពុជា។

ជារួម កម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងសុខសុវត្ថិភាពសម្រាប់ទេសចរជាតិ និងអន្តរជាតិ។