ឯកឧត្តម សោម ស៊ុន នាំយកថវិកា និងសម្ភាៈទៅ​ចូលរួម​បុណ្យ​សព​សមាជិកគណបក្សប្រជាជនកម្ពុជា​


(កំពង់ធំ)៖ នៅព្រឹកថ្ងៃ​សៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ទី​០៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង និងក្រុម​ការងារ​ចុះ​ជួយ​ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ បាន​នាំ​យក​អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មីយើងចំនួន​មួយកេស​ និង​ថវិកា​ចំនួន​២០០,០០០​ រៀល​ ទៅ​ចូលរួម​បុណ្យ​សព​សមាជិកគណបក្សប្រជាជនកម្ពុជា​ លោកយាយ​ ស៊ុំ​ គន​ អាយុ​៧៣​ ឆ្នំា​ ដែល​បានទទួល​មរណភាព​ដោយ​រោគាពាធ​ កាលពី​យប់​ថ្ងៃ​ទី​ ០៦ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ កន្លងទៅ​ នៅ​ភូមិ​ចំបក់​បញ្ញា​ ឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ។