លោកជំទាវ មិថុនា ភូថង និងស្វាមី អញ្ជើញជាអធិបតី ក្នុងកម្មវិធី KKN Power of Love នៅរោងចក្រកាត់ដេរក្រុមហ៊ុន KKN ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី បានអញ្ជើញ ជាអធិបតី ក្នុងកម្មវិធី KKN Power of Love នៅរោងចក្រកាត់ដេរក្រុមហ៊ុន KKN ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកជំទាវ បានសម្តែងនូវការអបអរសាទរចំពោះបងប្អូន ជាកម្មករទាំងអស់ ដែលខិតខំបំពេញការងារប្រកបដោយជោគជ័យ ស្របតាមគោលដៅ និងផែនការរបស់ក្រុមហ៊ុន បងប្អូនក៏បានទទួលកម្រៃពីការបំពេញការងារប្រចាំថ្ងៃ និងប្រាក់បៀវត្ស ដែលបានកំណត់រួចមកហើយ ជាមួយនឹងប្រាក់ឧបត្ថម្ភផ្សេងៗទៀត។ អ្នកវិនិយោគជាច្រើនបានដាក់ទុន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឡែកខេត្តកោះកុងរបស់ក៏ទទួលបានអ្នកវិនិយោគជាច្រើនផងដែរ កត្តាទាំងនេះបានកើតចេញពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ។ យើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សា ការពារ សន្តិភាព ទើបយើងមានឱកាស ក្នុងការអភិវឌ្ឍប្រទេសជាតិ និងគ្រួសារ អោយមានការរីកចំរើន និងទទួលបានសេចក្តីសុខក្នុងក្រុមគ្រួសារ៕