ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមាឃឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត ពេជ សោភ័ន សហប្រធានក្រុមការងារសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវនូអាគារសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចារ ស្ថិតនៅឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលចំណាយថវិកាសាងសង់សរុបចំនួន ១២១,៦៩៦.៧៣ ដុល្លារអាមេរិក ។
អញ្ជើញចូលរួមអបអរសាទរក្នុងពិធីសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចារ នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវអនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស សមាជិក សមាជិកាគណបក្សខេត្ត ស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។
សូមបញ្ជាក់ដែរថា ស្នាក់ការរបស់គណបក្យប្រជាជនកម្ពុជាឃុំចារ ស្រុកព្រៃកប្បាសនេះ គឺជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស តាមរយៈលោក បណ្ឌិត ហេង វ៉ាន់ដា បានចាប់ផ្ដើមកសាងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ និងបានបញ្ចប់ការស្ថាបនាជាស្ថាពរនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ដែលចំណាយថវិកា សរុបចំនួន ១២១,៦៩៦.៧៣ ដុល្លារអាមេរិក៕