ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកទ្រាំង៖​ គណបក្សបានកាច់ចង្កូតនាវាលេីផ្លូវត្រូវដែលនាំឱ្យរក្សាបាននូវសន្តិភាព​ និងកំណេីនសេដ្ឋកិច្ច


នៅក្នុងឱកាសអញ្ជេីញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលេីកទី៤២​ អាណត្តិទី៥​ ដោយមានសមាជិកចូលរួមសរុបជិត​ ១០០០នាក់​ នាព្រឹកថ្ងៃសៅរ៍​ ១រោច​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២០នៅស្នាក់ការគណបក្សស្រុកទ្រាំង​ ឯកឧត្តមវេជ្ជបណ្ឌិត​ សុខ​ ផេង​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង​ ឯកឧត្តម សុខ​ ពុទ្ធិវុធ​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង​ បានគូសបញ្ជាក់ថាថាគណបក្សបានកាច់ចង្កូតនាវាកម្ពុជាលេីផ្លូវត្រូវ​ ដោយរក្សាបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស​ និងរក្សានូវកំណេីនសេដ្ឋកិច្ចដែលទទួលបានGDPជាង៧%​ ក្នុងឆ្នាំ២០១៩​ ដែលនេះគឺដោយសារការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ​ និងហ្មត់ចត់របស់គណបក្ស​ ដោយប្រកាន់ខ្ពាប់នូវអភិក្រម៥គឺឆ្លុះកញ្ចក់​ ងូតទឹក​ ដុះក្អែល​ ព្យាបាល​ វះកាត់​ និងបាវនា២គឺកែទម្រង់ខាងក្នុង​ បង្កេីនមិត្តខាងក្រៅក្រោមស្មារតីឯករាជ្យ​ ម្ចាស់ការ​។

ឯកឧត្តមបន្តថាបេីទោះបីជាសភាពការណ៍នយោបាយពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស​ និងមានសម្ពាធពីបរទេសមកលេីកម្ពុជាក្រោមរូបភាពនយោបាយ​ទៅតាមការញុះញ៉ង់របស់ក្រុមឧក្រិដ្ឋជនក្រៅច្បាប់មួយចំនួនក្តី​ ក៏រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ជាប្រមុខ​ នៅតែឈយ៉ាងរឹងម៉ាំនិងរីកចម្រេីនជាបន្តបន្ទាប់​ ក្រោមស្មារតីម្ចាស់ការដោយមិនយកអធិបតេយ្យភាពមកប្តូរជាមួយជំនួយជាដាច់ខាត។ ជាមួយគ្នានេះយេីងបានទប់ស្កាត់យ៉ាងជោគជ័យនូវឧបាយកលរបស់ក្រុមប្រឆាំងក្នុងការបំផ្លាញសន្តិភាព​ ផ្តួលរំលំរាជរដ្ឋាភិបាល​ស្របច្បាប់ និងរបបរាជានិយមនៅក្នុងប្រទេស។

ជាចុងក្រោមឯកឧត្តម​ បានផ្តាំផ្ញេីដល់សមាជិក​ សមាជិការទាំងអស់បន្តរួបរួមគ្នាជាធ្លង់មួយគាំទ្រ​ និងអនុវត្តនូវគោលនយោបាយគណបក្សដេីម្បីបន្តការពារថែរក្សាសន្តិភាព​ និងអភិវឌ្ឍកម្ពុជាកាន់តែរីកចម្រេីនរុងរឿងបន្ថែមទៀត។