អភិបាលខេត្តកោះកុង និងប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញចូលរួម ក្នុងពិធីបុណ្យមាឃបូជា នៅខេត្តកោះកុង


ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ព្រមទាំងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យមាឃបូជា នៅខេត្តកោះកុង។

ក្នុងឱកាសនោះ​ ឯកឧត្តម កាយ សំរួម និងលោកជំទាវ ព្រមទាំងលោកជំទាវ មិថុនា ភូថង និងស្វាមី និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយវេរចង្ហាន់ ទេយ្យវត្ថុ​ និង​រាប់បាត្រ​ព្រះសង្ឃ ចំនួន ៨០ អង្គ ដេីម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធមហាបុព្វបុរសខ្មែរ​ យុទ្ធជន​ យុទ្ធនារី​ដ៏អង្គអាចក្លាហានហ៊ានបូជាជិវិត ក្នុងបុព្វហេតុជាតិមាតុភូមិ និងឧទ្ទិសកុសលដល់បុព្វការីជន​ ញាតិការទាំងប្រាំពីរសណ្តាន ដែលបានចែកឋានរំលាយក្ខន្ធទៅកាន់លោកខាងមុខ សូមដួងវិញញាណក្ខន្ធលោកទាំងនោះបានទៅកាន់ទៅបរមសុខកុំបីឃ្លៀងឃ្លាតឡេីយ។

សូមបញ្ជាក់ថា​ ការ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​​គឺ​ដើម្បី​ប្រារព្ធ​នូវ​ព្រឹត្តិការ​ណ៏​ធំ​៣​យ៉ាង​គឺ​៖​ ១.ការធ្វើ​ចតុរង្គសន្និបាត​ប្រកបដោយ​អង្គ​បួន​ ២.​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​សម្តែង​ឱវាទបាតិមោក្ខ​ ដើម្បី​ដឹកនាំ​សត្វលោក​ទាំងអស់​ឲ្យ​រួចផុត​ទុក្ខ​ ៣.ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ដាក់​អាយុសង្ខារ​ជាមួយមារ​៕