ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខនៅវត្តព្រះក្រាល និងវត្តព្រះអង្គធំលើភ្នំគូលែន វត្តព្រះពហ្មរ័ត្ន និងទីសក្ការបូជាផ្សេងទៀត នៅខេត្តសៀមរាប


ថ្ងៃសៅរិ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចូលអុជធូបបួងសួងសុំសេចក្តីសុខនៅវត្តព្រះក្រាល និងវត្តព្រះអង្គធំលើភ្នំគូលែន វត្តព្រះពហ្មរ័ត្ន និងទីសក្ការបូជាផ្សេងទៀត នៅខេត្តសៀមរាប មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន។

ពិធីបែបព្រះពុទ្ធសាសនានេះប្រារព្វធ្វើឡើងដើម្បីឧទិ្ទសកុសលផលបុណ្យ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារមន្ត្រីរាជការ ក្រោមឱវាទក្រសួងទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសឱ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕