វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ


លោកជំទាវ ទិត លីនដា រដ្ឋលេខាធិការនៃក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតី បើកនិងបិទ វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ” ដោយមានការចូលរួមពីមន្រ្តីមកពីគ្រប់អង្គភាពចំណុះក្រសួងរ៉ែនិងថាមពល សរុបចំនួន១៥០រូប។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្រ្តីក្នុងការរៀបចំនិងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋឱ្យកាន់តែមានប្រសិទិ្ធភាពនិងគណនេយ្យភាព។

សាលសន្និសីទប្រេងកាត