ឯកឧត្តម ទេព​ ធន​ អញ្ជេីញជាអធិបតីបេីកវគ្គបំប៉នស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី​ និងក្រមរដ្ឋប្បវេណី​ ជូនថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការ​ មន្ទីរ​ ២៥​ រាជធានី​ ខេត្ត​


នាព្រឹកថ្ងៃច័ន្ទ​ ២រោច​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​០៩​ ខែកុម្ភៈ​​ ឆ្នាំ២០២០​ នៅទីស្តីការក្រសួង​ ឯកឧត្តម ទេព​ ធន​ រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម​ និងសំណង់​ អញ្ជេីញជាអធិបតីបេីកវគ្គបំប៉នស្តីពីការចុះបញ្ជីអចលនវត្ថុទាក់ទងនឹងក្រមនីតិវិធីរដ្ឋប្បវេណី​ និងក្រមរដ្ឋប្បវេណី​ ជូនថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការ​ មន្ទីរ​ ២៥​ រាជធានី​ ខេត្ត​ ។