សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះផ្តល់ស្នាមញញឹមដល់ក្មួយៗកុមារពិការភ្នែក និង គរថ្លង់ នៅសាលាកុមារពិការភ្នែក និងកុមារគរថ្លង់ភ្នំពេញថ្មី


សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះផ្តល់ស្នាមញញឹមដល់ក្មួយៗកុមារពិការភ្នែក និង គរថ្លង់ នៅសាលាកុមារពិការភ្នែក និងកុមារគរថ្លង់ភ្នំពេញថ្មី តាមរយៈការព្យាបាលជំងឺមាត់ធ្មេញជូនដល់ក្មួយៗ និងបុគ្គលិកនៅក្នុងសាលាដែលមានចំនួន ៩៨ នាក់។ សូមបញ្ជាក់ថា ក្មួយៗកុមារពិការភ្នែក និងកុមារគថ្លង់ តែងតែបានយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង បងប្រុស ហ៊ុន ម៉ាណែត និង បងស្រី ពេជ ចន្ទមុន្នី ដែលតែងតែបានចុះជួបសំណេះសំណាល និងផ្តល់នូវសម្ភារៈសិក្សា និងការព្យាបាលជំងឺមាត់ធ្មេញ ជូនដល់ក្មួយៗ និងបុគ្គលិកនៅក្នុសាលានេះផងដែរ ។