រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទអញ្ជើញចូលរួមក្នុងពិធីបុណ្យដារលាន


នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានប្រារព្ធពិធីបុណ្យដារលាន ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ចូលរួមក្នុងពិធីនេះដែររួមមាន៖ ឯកឧត្ដម លីឡេង អភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អស់លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង និងអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរដែនដី ហើយនិងសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ៧០០នាក់។