កិច្ចប្រជុំបូកសរុបលទ្ធផលការងារនៅឆ្នាំទី១នៃអាណត្តិប្រមូលផលរបស់ក្រសួងរ៉ែនិងថាមពល


ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តកម្មវិធីការងារឆ្នាំ២០១៩ និងលើកទិសដៅកម្មវិធីការងារឆ្នាំ២០២០ និង២០២១​ ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី១១-១២ ខែកុម្ភៈ​ ឆ្នាំ២០២០។

ថ្លែងក្នុងសុន្ទរកថាបេីក ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាឆ្នាំ២០១៩ គឺជាឆ្នាំទី១នៃអាណត្តិប្រមូលផលរបស់ក្រសួងរ៉ែនិងថាមពល។ ខឿនឧស្សាហកម្មនិស្សារណកម្មថ្មីមួយត្រូវបានបង្កេីតឡេីងដេីម្បីបម្រេីវិស័យសេដ្ឋកិច្ចនិងសង្គម រួមទាំងវិស័យសំណង់នៅកម្ពុជាតាមរយៈការផ្គត់ផ្គង់នូវប្រភពធាតុដេីមសម្បូរបែបដូចជា ខ្សាច់ ឡាតារីត ស៊ីម៉ងត៍ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា។ ការអភិវឌ្ឍប្រភពអគ្គិសនី បង្កេីនសមត្ថភាពផលិត បញ្ជូនចែកចាយនិងការភ្ជាប់បណ្តាញឲ្យអ្នកប្រេីប្រាស់ ព្រមទាំងការបញ្ចុះថ្លៃអគ្គិសនី បាននិងកំពុងផ្តល់គុណប្រយោជន៍ជូនប្រជាជនទូទាំងប្រទេស។

សណ្ឋាគារ​សុខា​ ភ្នំពេញថ្ងៃអង្គារ​ ៣រោច​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​២៥៦៣​
ត្រូវនឹងថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០២០