ឯកឧត្តម ឡេង ប៊ុនតេង ផ្តួចផ្តើមគំនិត្យគិតគូជួសជុលមណ្ឌលសុខភាពជ្រោយចង្វារ


ដោយមើលឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ ក្នុងការរកកន្លែងសម្រាកសម្រាលកូននៅក្នុងមូលដ្ឋានសង្កាត់ជ្រោយចង្វារ ទើបឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ជ្រោយចង្វារ និងឯកឧត្តម លោកជំទាវ លោក លោកស្រីជាអនុប្រធានក្រុមការងារ និងសមាជិកសមាជិការបានផ្តួចផ្តើមគំនិត្យគិតគូជួសជុលមណ្ឌលសុខភាពជ្រោយចង្វារឡើងវិញដើម្បីជួយសម្រួលកាលំបាកដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះ ងាយស្រួលក្នុងការសម្រាកសម្រាលកូន ដែលជាករណីចំាបាច់បន្ទាន់ពីព្រោះមណ្ឌលនេះនៅជិតមូលដ្ឋានរបស់ពួកគាត់ផ្ទាល់។ គម្រោងនៃការជួសជុលកែលម្អរឡើងវិញនេះ និងមានរៀបចំបន្ទប់សម្រាលកូនបន្ទប់សម្រាកបន្ទាប់ពីសម្រាលកូនរួច បន្ទប់ទឹក ក្នុងនោះក៍មានរៀបឥដ្ឋការ៉ូខាងក្រោមអាគារចាក់ផ្លូវបេតុងចូលក្នុងមណ្ឌលហើយនិងរៀបចំប្រព័ន្ធទឹកភ្លើងឡើងវិញផងដែរ។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យសំណង់អាគារ និងបរិវេណមណ្ឌលសុខភាពជ្រោយ ចង្វារនោះ ឯកឧត្តម ឡេង ប៊ុនតេង បានអោយដឹងថា ការជួសជុលកែលម្អរអាគារមណ្ឌល់សុខភាពជ្រោយចង្វារឡើងវិញនេះ បានចាប់ផ្តើពី ខែ មករា ឆ្នំា២០១៧នេះទៅគឺមានរយៈពេល៣ខែនិងបញ្ចប់ជាស្ថាពរ ហើយការចំណាយនៅក្នុងការជួសជុលនេះ គឺជាថវិការរបស់ឯកឧត្តមផ្ទាល់និងឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាក្រុមការងារ ចុះជួយសង្កាត់ជ្រោយចង្វារទំាងអស់។