ពិធីប្រកាសដាក់ ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកជាំក្សាន្ត


ស្រុកជាំក្សាន្ត៖នៅសាលាស្រុកជាំក្សាន្ត បានរៀបចំពិធីប្រកាសដាក់ ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកជាំក្សាន្ត ក្រោមអធិបតីភាព ឯកឧត្ដម មុត ភិសិទ្ធនា អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្ត ឯកឧត្ដម យុង គឹមហ៊ាន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជំុវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ការិយាល័យអង្គភាពចំណុះ ជំនាញ ក្នុងរដ្ឋបាលស្រុក សរុបចំនួន៩៣ នាក់ ស្រី២៣ នាក់។
ក្រោយចប់កម្មវិធីស្រុកបានរៀបចំទទួលទានបាយសាមគ្គីជំុគ្នាដើម្បីបង្កើតបរិយាកាសស្និតស្នាលបន្ថែមទៀតរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញស្រុក។