ឯកឧត្តម ប្រាជ្ញ ចន្ទ បានអញ្ជើញចុះបំពេញបេសកកម្ម នៅខេត្តស្ទឹងត្រែង


ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាគណៈកម្មការ និងសហការី បានអញ្ជើញចុះបំពេញបេសកកម្ម នៅខេត្តស្ទឹងត្រែង ដើម្បីជួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងប្រធានមន្ទីរជំនាញនានា នៅសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

គោលបំណងនៃជំនួបពិភាក្សានាពេលនេះ គឺដើម្បីសិក្សាពីស្ថានភាពទូទៅរបស់ខេត្ត ជាពិសេសស្វែងយល់ពីយន្តការក្នុងការដោះស្រាយវិវាទដីធ្លីនៅក្នុងខេត្តនាពេលកន្លងមក។