ឯកឧត្តម កាយ សំរួម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង


ថ្ងៃពុធ ៤ រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកអភិបាលខេត្តស្ដីទី លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកនាយករងរដ្ឋបាល លោកនាយក នាយករងទីចាត់ការ លោកប្រធាន អនុប្រធានអង្គភាព ចំណុះសាលាខេត្ត។

កិច្ចប្រជុំផ្ដោតលើរបៀបវារៈសំខាន់ៗ រួមមាន :

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣។

២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣។

៣-របាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី៧ ខែមករា រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

៤-របាយការណ៍លទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២០ របស់គណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត

៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង

៦-ពិនិត្យ និងអនុម័តលើសំណើសុំតែងតាំងមន្ត្រីរាជការ នៅក្នុងរចនាសម្ព័ន្ធសាលាខេត្ត

៧-បញ្ហាផ្សេងៗ…៕