ឯកឧត្តម ផៃ ស៊ីផាន៖ បក្សប្រឆាំងបាត់បង់ឱកាស នឹងមិនចូលប្រជុំសភា នាថ្ងៃទី៣១មករា


ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ថា បក្សប្រឆាំងបាត់បង់ឱកាស ម្តងទៀតហើយ ហើយនឹងមិនចូលប្រជុំសភា នាថ្ងៃទី៣១មករា ដើម្បីពិភាក្សាលើសំណើរបញ្ចប់មុខតំណែងលោក កឹម សុខានោះទេ។

ឯកឧត្តម បញ្ជាក់ថា “ជាសិទ្ឋចូលរួម តែបើតាមខ្ញុំមើលគាត់មិនចូលទេ ព្រោះគាត់បាត់បងឱកាស ដែលបក្សប្រជាជនផ្តល់ឲ្យ។ ដូចសម្តេចបង្កើតវប្បធម៌សន្ទនាឡើង៊ដើម្បីតែភាពស្មោះត្រង់ ដល់ពេលបក្សមួយមិនស្មោះត្រង់ ជាការប្រឆាំងដើម្បីពង្រឹងអំណាចរបស់ខ្លួនឯងមិនអាចធ្វើរួចទេ”៕