ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តជូនដល់កីឡាករ កីឡាការិនីបានទទួលជ័យលាភីក្នុងការប្រកួតកីឡាអន្តរជាតិឆ្នាំ២០១៦


ទីស្តីការក្រសួង៖ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្ធពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់កីឡាករ កីឡាការិនីបានទទួលជ័យលាភីជម្រើសជាតិកម្ពុជាបានទទួលមេដាយជ័យលាភី ដែលទទួលបានមេដាយសរុបចំនួន១១ (មេដាយមាសចំនួន៥ មេដាយប្រាក់ចំនួន៣ និងមេដាយសំរឹទ្ធចំនួន៣) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងវត្តមានឯកឧត្តម លោក លោកស្រីជាប្រធានសហព័ន្ធកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីជ័យលាភីសរុបចំនួន២៦នាក់។
ព្រឹត្តិការណ៍ប្រកួតអន្តរជាតិទាំងនោះរួមមាន៖
-ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍លើកទី១៨ នៅប្រទេសសឹង្ហបុរី
-ការប្រកួតកីឡាការ៉ាតេដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៥ នៅប្រទេសម៉ាឡេស៊ី
-ការប្រកួតកីឡាតេក្វាន់ដូកុមារអាស៊ីអន្តរជាតិលើកទី៦ នៅសហព័ន្ធរុស្សី
-ការប្រកួតកីឡាសូហ្វតេនីសជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសម៉ាឡេស៊ី