លោកជំទាវបណ្ឌិត សឿ សុជាតា បានថ្លែងថាៈសមិទ្ធផលថ្មីៗដែលទទួលបាននៅថ្ងៃនេះគឺដោយសារប្រទេសយើងមានសន្តិភាព


កំពង់ឆ្នាំងៈ លោកជំទាវបណ្ឌិត សឿ សុជាតាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានថ្លែងបែបនេះ នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០ក្នុងពិធីសម្ភោធសមិទ្ធផលនានានៅក្នុងសាលាបឋម
សិក្សាសែ្រកាច់ ស្ថិតឃុំអញ្ចាញរូង ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានសាងសង់ពីបានសាងសង់រួចរាល់ជាស្ថាពរ ។

លោកជំទាវបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដែលបានចូលរួមជួយកសាងអណ្តូងទឹក កន្លែងសម្រាប់លាងដៃ និង ក្លោងទ្វារ ដែលធ្វើអោយសាលារៀននៅតំបន់ដាច់ស្រយ៉ាលមួយនេះកាន់តែមានការអភិវឌ្ឍ និង បរិស្ថានល្អ សម្រាប់សិស្សានុសិស្ស ។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថាៈ ដើម្បីក្លាយអោយសិស្សានុសិស្សក្លាយជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ និងសង្គមគ្រួសានោះ ក្រសួងអប់រំ បានរៀបចំអភិវឌ្ឍន៍កម្មវិធីអប់រំនៅគ្រប់កម្រិតអោយមានការជឿនលឿន ។ ហើយថ្មីៗនេះក្រសួងអប់រំក៏បានធ្វើការអភិវឌ្ឍកម្មវិធីសិក្សាឲ្យសមស្របជាមួយនឹងប្រទេសនៅក្នុងតំបន់ (អាស៊ាន) និងប្រទេសជឿនលឿន ដើម្បីប្រយោជន៍ឲ្យសិស្សា
នុសិស្សមានសមត្ថភាពចំណេះដឹងគ្រប់គ្រាន់ដើម្បីចូលរួមក្នុងការអភិវឌ្ឍ ប្រទេសផងដែរ ។

លោកជំទាវបណ្ឌិត ក៏បានអំពាវនាវអោយសិស្សា
នុសិស្សទាំងអស់ត្រូវចេះអនាម័យខ្លួនប្រាណ និងសម្អាត បរិស្ថាន ក្នុងបរិវេណសាលារៀនត្រូវតែស្អាតជាប្រចាំ ។