សាលារៀនធ្វើពីកាកសំណល់នៅកម្ពុជាកំពុងធ្វើឲ្យពិភពលោកចាប់អារម្មណ៍ខ្លាំង


សាលា​រៀន​ដូង​ដែល​ធ្វើ​ពី​កាក​សំណល់​​​កំពុង​ល្បី​ល្បាញ​​ខ្លាំង​​និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជុំ​វិញ​ពិភព​លោក​​ បន្ទាប់​ពី​វិប​សាយ​​ល្បី​របស់​សិង្ហបុរី​ Channel News Asia បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា ឆ្នាំ​​២០១៧​កន្លង​ទៅ​នេះ។ សាលា​រៀន​ត្រូវ​បាន​បង្កើត​ដោយ​លោក អ៊ុក វណ្ណដេ និង​ដាក់ឈ្មោះ​ថា «សាលា​​​ដូង» «ផ្ទះ​សំរាម» និង​​«សាលាកង់ឡាន» ដើម្បី​​ធ្វើ​ជា​កន្លែង​ផ្ដល់​ចំណេះ​ដឹង​ផ្នែក​​​ភាសា​អង់គ្លេស ផ្នែក​សំរាម និង​កុំព្យូទ័រ​ដល់​ក្មេងៗ នៅ​លើ​កោះដាច់​​ក្នុង​ភូមិ​ រនះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ៕