ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួលការងារ ស្តារប្រឡាយមេអំពិលប្រាំដើម


នៅថៃ្ងចន្ទ ៩រោច​ ខែមាឃ​ ឆ្នាំកុរ​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី​១៧ ខែកុម្ភៈ​ ឆ្នាំ​២០២០ ក្រុមការងារអន្តរក្រសួងរួមមាន ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ វាយតម្លៃ ប្រគល់-ទទួលការងារ ស្តារប្រឡាយមេអំពិលប្រាំដើម ស្ថិតនៅឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។ គិតមកដល់ថ្ងៃនេះ ការងារខាងលើសម្រេចបាន ១០០% តាមផែនការដែលបាន គ្រោងទុក ។ ទំហំការងាររួមមានដូចខាងក្រោម ៖
– ស្តារប្រឡាយយមេប្រវែង ៤៨០០ម៉ែត្រ
– សាងសង់សំណង់សិល្បការចំនួន ១៨កន្លែង ៕