មេយោធាស្រុកកែវសីមាសង់ផ្ទះឈើតម្លៃ៤,០០០ដុល្លារជូនមន្ត្រីយោធាចូលនិវត្តន៍!


(មណ្ឌលគិរី)៖ ដោយសម្លឹងឃើញពីភាពខ្វះខាតរបស់យោធា ចូលនិវត្តន៍ មេបញ្ជការយោធាស្រុកកែវសីមា ។
បានសម្រេចស្នើសុំឈើមួយចំនួន ដើម្បីសង់ផ្ទះជូនមន្ត្រីយោធាចំនួន៥រូប ដើម្បីជួយកាត់បន្ថយការលំបាក។

នៅថ្ងៃទី១៧កុម្ភៈនេះ សកម្មភាពសាងសង់ផ្ទះបានចាប់ផ្តើមឡើងក្រោមការចូលរួមពីមន្ត្រីរាជការក្នុងស្រុក ដោយសង់ផ្ទះខ្នងទី១ជូនដល់លោកគង់ គា អាយុ៥១ឆ្នាំ ជនជាតិខ្មែរ អតីតបំរើការវរៈគ២ រស់នៅក្នុងភូមិ ត្រពាំងផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្នុងបទសម្ភាស មេបញ្ជាការមូលដ្ឋានកងទ័ពស្រុកកែវសីមា លោក ហួត រ័ត្ន ថ្លែងថានេះជាខ្នងផ្ទះទី១ដែលចាប់ផ្តើមសង់ក្នុងចំណោម។
ផ្ទះស្ថិតក្នុងគំរោងសាងសង់ផ្ទះជូនយោធាចូលនិវត្តន៍ចំនួន៥គ្រួសារ ដែលមានជីវភាពខ្វះខាត។
លោកបន្តថាផ្ទះ១ខ្នងត្រូវសាងសង់ អំពីឈើដំបូលប្រក់ស័ង្កសីមានទំហំទទឹង៥ ម៉ែត្របណ្ដោយ ៧ម៉ែត្រ ចំណាយថវិការប្រមាណ៤ពាន់ដុល្លារ៕