កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈស្តីពីីគម្រោងបែងចែកដីសម្បទានសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច(LASEDll)


កំពង់ឆ្នាំងៈថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំគម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED II) ប្រជុំបូកសរុបលទ្ធផលការងាររបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង និងជាប្រធានគម្រោងថ្នាក់ខេត្ត។ ដោយមានការមន្ត្រីគម្រោងថ្នាក់ខេត្ត ទីប្រឹក្សាគម្រោង មន្ត្រីគម្រោងនៃមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីគម្រោងថ្នាក់ស្រុក មន្ត្រីសម្របសម្រួលសហគមន៍ សរុបប្រមាណ ២៦ នាក់ ស្រី ៤ នាក់។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ថាៈដើម្បីសម្រេចបាននូវគោលថ់ដៅសូចនករប្រកបដោយប្រសិទ្ធភាពកត្តាសំខាន់ត្រូវពិនិត្យតាមដានសមិទ្ធផលសម្រេចបានប្រចាំខែ និងក្តាប់អោយបានបញ្ហាប្រឈមផ្សេងៗនិងលេីកផែនការសម្រាប់អនុវត្តខែបន្តទិសដៅបន្ត ជាពិសេសរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់គ្រប់អង្គភាពត្រូវមានរបាយការណ៍សកម្មភាពប្រចាំខែ ដែលសកម្មភាពទាំងនោះត្រូវរំលេចលេខកូដសកម្មភាពឲ្យបានច្បាស់លាស់និងរដ្ឋបាលស្រុកសាគ្គីមានជ័យត្រូវពិនិត្យលទ្ធភាពសិក្សាដីដែលនៅទំនេរក្នុងភូមិសំបុក្រក្រៀល ភូមិខ្សាច់ស ដេីម្បីលេីកផែនការបែងចែកបន្ត៕